I.តាមពិតខ្ញុំគិតខុសមួយពេល ទង្វើដែលខ្ញុំបានធ្វើទៅលើបង ពាក្យសន្យានិយាយម្ដងហើយមិនរាង ស្បថហាលភ្លៀងថាស្មោះនឹងថ្លៃ
II.មិនដែលធ្វើឱ្យបងទុកចិត្ត ស្នេហ៍មិនស្និទ្ធដូចអ្នកដទៃ ដើរលេងយប់ថែមទាំងលួចមានអ្នកថ្មី មានប្រយោជន៍អីបងក៏អស់ទ្រាំ
R1.បងលែងដៃហើយ លែងហើយឱ្យខ្ញុំតែលតោល សល់ត្រឹមស្រមោល ព្រោះធ្វើឱ្យចិត្តបងខ្ទាំ បងលាចេញទៅ ចេញទៅនិយាយចំៗ លែងទ្រាំក្បែរអូនមានតែទឹកភ្នែក
R2.មនុស្សស្រីដូចអូនសមតែរស់នៅម្នាក់ឯង
ពូកែសម្ដែង ធ្វើឱ្យបងយំពន់ពេក បងរើសត្រូវហើយ ត្រូវហើយសម្រេចចិត្តបែក ចាប់ពីថ្ងៃស្អែក សល់ត្រឹមចងចាំ